ក្រុមហ៊ុនអេឡិចត្រូនិចជប៉ុន Panasonic មាននឹងកំពុងតែសម្រេចចិត្ត ចង់បង្កើតទំនាក់ទំនងល្អ ជាមួយនឹងក្រុមហ៊ុន ផលិតរថយន្តរបស់ ប្រទេសអាល្លឺម៉ង់។
កាលពីថ្ងៃអង្គារ ម្សិលមិញនេះ លោក Kazuhiro Tsuga ប្រធានក្រុមហ៊ុន Panasonic បាន ប្រាប់ដល់ អ្នកសារព័ត៌មានថា “យើងមានទំនាក់ទំនង ល្អជាមួយនឹង ក្រុមហ៊ុនផលិតរថយន្ត អាល្លឺម៉ង់”។ លោកបានបន្តទៀតថា ក្រុមហ៊ុន Panasonic អាចនឹងសហការ ជាមួយនឹងក្រុមហ៊ុន ផលិតរថយន្ត Volkswagen, Audi, Daimler ឬ Porsche ទៅលើការផ្គត់ផ្គង់ថ្ម ឬប្រព័ន្ធសុវត្ថិភាព នៅលើរថយន្ត ពោលគឺទៅលើលក្ខណៈ ណាមួយដែលសមស្រប សម្រាប់ការសហការគ្នា។
នៅពេលដែលក្រុមហ៊ុន ផលិតរថយន្ត ស្នើនូវអ្វីដែលជាតម្រូវការ នោះយើងនឹងផ្គត់ផ្គង់វា ប៉ុន្តែនៅពេលនេះ នៅមិនទាន់មានក្រុមហ៊ុន ណាមួយស្នើឡើយ។ នេះជាការបន្ថែមឲ្យ ដឹងពីសំណាក់ ប្រធានក្រុមហ៊ុន Panasonic៕
0 comments: