ភ្នាក់ងារ​អង្គការ​អភិរក្ស​ការពារ​សត្វព្រៃ​ម្នាក់ ដួល​ម៉ូតូ​របួសធ្ងន់ ចេញពី​កន្លែង​ផឹកស៊ី​


បន្ទាយមានជ័យ: ភ្នាក់ងារ​ម្នាក់​របស់​អង្គការ អភិរក្ស​ការពារ​សត្វព្រៃ ព្រៃឈើ និង​ជលផល នៅ​ខេត្តបន្ទាយមានជ័យ បាន​រងរបួស​ធ្ងន់ ដោយសារ​ជិះ​ម៉ូតូ​ដួល ក្រោយពេល​ចេញពី​កន្លែង​ផឹកស៊ី​។ ហេតុការណ៍​កើតឡើង កាលពី​ម៉ោង​ជិត ៩ យប់ ថ្ងៃទី​១៥​កញ្ញា នៅ​ផ្លូវជាតិ​លេខ​៦ ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​។​
    ​
​មន្ត្រី​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ អោយដឹង​ថ្ងៃទី​១៦ កញ្ញា​ថា កងកម្លាំង និង​រថយន្ត​សង្គ្រោះបន្ទាន់ របស់​កងរាជអាវុធហត្ថ​ខេត្ត បាន​ទៅ​ដឹក​សង្គ្រោះ​ជនរងគ្រោះ ដែល​ដេក​ដួល​ក្នុង​ថ្លុកឈាម លើផ្លូវ ទៅកាន់​មន្ទីរពេទ្យបង្អែក​ក្រុង​សិរីសោភ័ណ​។ 
​ក្រោយមក​ទើប​ដឹងថា បុរស​នោះ​ឈ្មោះ ធឹ​ក ឌៀ​ក អាយុ​៥២​ឆ្នាំ លំនៅ​ភូមិ​អូរអណ្ដូង ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ជា​ភ្នាក់ងារ​របស់​អង្គការ  អភិរក្ស​ការពារ​សត្វព្រៃ ព្រៃឈើ និង​ជលផល​។​
​    ​
​ជនរងគ្រោះ​មាន​សភាព​ធុំក្លិន​ស្រា ហើយ​ជិះ​ម៉ូតូឌុប​គ្នា​ជាមួយ​មិត្តភក្តិ ចេញពី​កន្លែង​មាន​ផឹកស៊ី​មួយ​។ គាត់​ជិះ​ម៉ូតូ​ស៊ុយ​ស៊ុយ​គឺ វីវ៉ា ដោយ​ច្រ​លំ​ផ្លូវ ហើយ​បាន​ដួល​របួសធ្ងន់ ម្នាក់ទៀត​មិន​រងរបួស​៕

 - See more at: http://www.cen.com.kh/localnews/details_more/22?token=NTdhMTllNz#sthash.kvkcVmFX.dpuf

0 comments: