All Converter មាន​មុខងារ​ច្រើន​សម្រាប់​ការConvert វីដេអូ



All Converter ជា​កម្មវិធី​ពិសេស​មួយ​ដែល​បាន​ផ្ដល់​នូវ​មុខងារ​ Convert យ៉ាង​ច្រើន​ដល់​អ្នក។ អ្នក​អាច​ប្រើ​កម្មវិធី​នេះ​សម្រាប់​ការ​ Convert វីដេអូ​ និង អាច​កែ​តម្រូវ​វីដេអូ​របស់​អ្នក​ជា​ប្រភេទ File ផ្សេងៗ​បាន​យ៉ាង​ងាយ​ស្រួល។ ពេល​នេះ​KH4IT នឹង​លើក​យក​​ពី​ចំនុច​ពិសេស​នៃ​កម្មវិធី​មួយ​នេះ​មក​បង្ហាញ​មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា ដូច​ត​ទៅ៖
លក្ខណៈ​ពិសេស៖
-ឈ្មោះ​កម្មវិធី៖ All Converters
-ដំណើរការ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ៖ Windows XP/ Vista / 7
-អាច​ប្រើប្រាស់​បាន​រហូត និង ឥត​គិត​ថ្លៃ
-មាន​ទំហំ 6.58 MB
របៀប​ប្រើ​ប្រាស់
ដំបូង​អ្នក​ទាំងអស់​គ្នា​ត្រូវ​ដំឡើង​កម្មវិធី​នេះ​ សិន បន្ទាប់​មក​អ្នក​ត្រូវ​ចុច​ទៅ​លើ Help ហើយ​ចុច​លើ Enter Activation Key បន្ទាប់​មក​ទៀត​ អ្នក​ត្រូវ​វាយ​លេខ Serial number ដែល​មាន​ភ្ជាប់​ជាមួយ​កម្មវិធី​នេះ។ 
នៅ​ពេល​នេះ​អ្នក​អាច​កំណត់​ប្រើ​វា​ រហូត​បាន​ហើយ។ ដើម្បី​ចាប់​ផ្ដើម​ Convert វីដេអូ​របស់​អ្នក​ ដូច​នេះ​អ្នក​ត្រូវ​ចុច​លើAdd files , Add folders ឬ Add DVD ដើម្បី​កំណត់​ជម្រើស​ក្នុង​ការ​យក​វីដេអូ។
បន្ទាប់​ពី​នោះ​មក​ ចំនួន​វីដេអូ​របស់​អ្នក​នឹង​ចេញ​មក​ក្នុង​កម្មវិធី​នេះ។ ដើម្បី​ Convert វា​ឱ្យ​ក្លាយ​ជា​ទម្រង់​​File ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​នោះ​អ្នក​ត្រូវ​ចុច​លើ​ប្រភេទ​នៃ​ file ដែល​អ្នក​ចង់​បាន​ ដែល​នៅ​ខាង​​ក្រោម Tab នៃConvert to…. 
រួច​ធ្វើ​ការ​ជ្រើសរើស​ប្រភេទ​ណា​មួយ​ដែល​អ្នក​ត្រូវ​ការ។ នៅ​ពេល​ជ្រើស​រើស​ចប់​វា​នឹង​ផ្ទាំង​មួយ​បង្ហាញ​អ្នក​អំពី​ទីតាំង​ណា​ដែល​ត្រូវ​រក្សា​ឯកសារ Files នេះ​ទុក។
សម្គាល់៖ ដើម្បី​កំណត់​ឱ្យ​វា​សួរ​ពី​ទី​តាំង​រក្សាទុក​ អ្នក​ត្រូវ​ចុច​លើ Setting រួច​ចុច​ធីក​លើ Always ask where to save the file 
ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ការ​កំណត់ ឬ Edit វីដេអូ​របស់​អ្នក​នោះ​អ្នក​គ្រាន់​តែ​ចុច​លើ​ពាក្យ Edit Video ដែល​មាន​នៅ​ខាង​ក្រោម វីដេអូ Preview ។ ពេល​នោះ​អ្នក​អាច​កំណត់​វីដេអូ​អ្នក​បាន​ហើយ អ្នក​អាច​ Crop វា​ឬ Trim វា​តាម​ចិត្ត។
ម្យ៉ាង​វិញ​ទៀត​អ្នក​ក៏​អាច​កំណត់ Sound របស់​វា​បាន​ផង​ដែរ ដោយ​ចុច​លើ Edit Audio រួច​វា​ចេញ​ផ្ទាំង​ថ្មី​មួយ​ដែល​អាច​ឱ្យ​អ្នក​កែ​ប្រែ​ទម្រង់​សូរសម្លេង​វា​បាន​ហើយ។
នៅ​ទី​បញ្ចប់​អ្នក​គ្រាន់​តែ​ចុច​លើ​ប៊ូតុង Convert ។ ខណៈ​ពេល​ដែល​វា​ Convert ចប់ អ្នក​អាច​បើក​មើល ​ទៅ​កាន់​ទីតាំង​ដែល​អ្នក​កំណត់​​ការ​រក្សា​ទុក​ជា​ការ​ស្រេច។
ដូច​នេះ​អ្នក​អាច​ប្រើ​កម្មវិធី​ All Converter នេះ​បាន​ដោយ​ងាយ​និង​អាច​ Convert វា​ទៅ​តាម​ការ​ចង់​បាន​របស់​អ្នក​យ៉ាង​ល្អ​ ព្រោះ​វា​មាន​មុខងារ​​និង​ជម្រើស​ច្រើន​ក្នុង​ការ​ Convert 


0 comments: