វិធីបន្ថែម Google Translate ចូលទៅក្នុងគេហទំព័ររបស់អ្នក
កាលពីពេលថ្មីៗ ក្រុមហ៊ុន Google បានបញ្ចូលភាសាខ្មែរចូលទៅក្នុង Google Translate វាជាការប្រសើរបំផុត ដែលភាសាខ្មែរយើងបានបញ្ចូលទៅក្នុង Google Translate នេះ។ ហើយនៅក្នុងគន្លឹះលេខនេះ KH4IT យើងនឹងលើកយកវិធីបន្ថែម Google Translate Plug in ដាក់ចូលទៅក្នុងគេហទំព័ររបស់លោកអ្នក។ ដូចនេះ មិត្តអ្នកអានទាំងអស់អាចអនុវត្តជាមួយយើងដូចខាងក្រោម៖
១. ដំបូងលោកអ្នកត្រូវចូលទៅក្នុងគេហទំព័រ https://translate.google.com/manager/website ដើម្បីរៀបចំលក្ខខណ្ឌនៅក្នុងការបន្ថែម Plug in នេះចូលទៅក្នុងគេហទំព័ររបស់អ្នក។ នៅពេលដែលអ្នកបានចូលរួច លោកអ្នកនឹងឃើញផ្ទាំងមួយចេញមកដូចខាងក្រោម។ សូមចុចលើ Add to your website now ដើម្បីចាប់ផ្ដើម។
២. ប្រសិនបើអ្នកមិនទាន់មានគណនី Google ទេ អ្នកត្រូវ Sign Up ជាមុនសិន ប៉ុន្តែប្រសិនបើអ្នកមានគណនី Googleរួចអ្នកត្រូវវាយ Email និង Password ចូលរួច Sign In ។
៣. បន្ទាប់មកអ្នកឃើញផ្ទាំងមួយចេញមក។ ផ្ទាំងនេះតម្រូវឱ្យអ្នកបញ្ចូលអាសយដ្ឋានគេហទំព័រដែលអ្នកចង់ឱ្យវាបកប្រែ បន្ទាប់មកជ្រើសរើសយកភាសា របស់គេហទំព័រ ហើយចុច Next ដើម្បីអនុវត្តជំហានបន្ទាប់។
៤. នៅក្នុងជំហាន Plugin Setting គឺជាការកំណត់ទម្រង់ឱ្យប្រអប់បកប្រែភាសានិងកំណត់ភាសាដែលត្រូវបកប្រែ។ ដូចនេះនៅក្នុង Translate Languages អ្នកអាចចុចជ្រើសរើស All Languages ដើម្បីអាចឱ្យ Google Translate បកប្រែគ្រប់ភាសា ឬអាចចុចលើ Specific language ដើម្បីឱ្យវាបកប្រែតែភាសាណាដែលអ្នកចង់បានប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតនៅក្នុង Display Mode លោកអ្នកអាចចុចជ្រើសរើសការបង្ហាញប្រអប់នៃបកប្រែភាសាដែលអ្នកចង់បាន បន្ទាប់មកចុចលើ Get Code ដើម្បីទទួលបានកូដនៃ Google Translate ។
៥. លោកអ្នកនឹងទទួលបានកូដបកប្រែភាសាសម្រាប់ដាក់វាលើគេហទំព័ររបស់អ្នក។ នៅក្នុងនោះកូដត្រូវបានចែកជាពីរផ្នែក។ ផ្នែកខាងលើគឺសម្រាប់ឱ្យអ្នកយកវាទៅ Paste នៅខាងមុខ </head> និងផ្នែកមួយទៀតសម្រាប់ឱ្យអ្នកយកវាទៅ Pasteកន្លែងណាដែលអ្នកចង់បាននៅក្នុងគេហទំព័រ។
៥. នេះគឺជារូបឧទាហរណ៍ ដែលខ្ញុំបាន Paste កូដផ្នែកទីមួយចូលទៅខាងមុខ </head> ។
៦. ហើយនៅក្នុងផ្នែកទី២ នេះលោកអ្នកអាចដាក់វានៅកន្លែងណាដែលអ្នកចង់បង្ហាញវាលើ គេហទំព័ររបស់អ្នក។ ក្នុងឧទាហរណ៍នេះខ្ញុំបានដាក់វានៅលើ Widget របស់គេហទំព័ររបស់ខ្ញុំ។
៧. លោកអ្នកនឹងឃើញ ផ្ទាំងតូចមួយបង្ហាញនៅលើគេហទំព័រ បន្ទាប់មកអ្នកទស្សនាគេហទំព័ររបស់អ្នក ពួកគេនឹងអាចជ្រើសរើសភាសាដែលគេចង់បាន ហើយ Google នឹងបកប្រែភាសានេះទៅតាមភាសាដែលពួកគេចង់បានយ៉ាងងាយ។
៨. នៅទីបញ្ចប់ មិត្តអ្នកអានទាំងអស់គ្នា នឹងអាចអនុវត្តគន្លឹះ វិធីបន្ថែម Google Translate ចូលក្នុងគេហទំព័រ បានយ៉ាងងាយស្រួល និងមានប្រសិទ្ធភាព៕
0 comments: