មន្រ្តីអង្គការម្នាក់ ពេលផឹកស្រវឹង យកកែវស្រាគប់ប្រពន្ធ បណ្តាលអោយបែកក្បាលហូរឈាម


កំពង់ឆ្នាំង:  អំពើ​ហឹ​ង្សា​មួយ បានកើត​ឡើង ដោយសារតែ​បុរស​ជា​ប្តី យក​កែវស្រា​ដែល​កំពុង​ផឹក គប់​ក្បាល​ប្រពន្ធ បណ្តាលអោយ​បែក​ហូរឈាម កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ 
​    ​
​ស្ត្រីរ​ងរ​គ្រោះ ឈ្មោះ​ម៉េង លី អាយុ​៣៨​ឆ្នាំ មានមុខ​រប​ចាក់​នំ​បាញ់ឆែវ​លក់ និង​បុរស​ជា​ប្តី ឈ្មោះ​ជឹម ផៃ អាយុ​៤៥​ឆ្នាំ ជា​មន្ត្រី​របស់​អង្គការ​មួយ​។ ក្រោយពេល​កើតហេតុ បុរស​រូបនេះ ត្រូវបាន​ប៉ូលិស​ហៅ​មក​ធ្វើការ​អប់រំ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​។​
​ 
   ​
​ស្ត្រី​ជា​ប្រពន្ធ​ដែល​ត្រូវ​ប្តី​គប់​បែកក្បាល​នោះ បាន​រៀបរាប់​អោយដឹងថា នៅ​មុនពេល​កើតហេតុ គាត់​បាន​យកនំ​បាញ់ឆែវ ទៅអោយ​ម៉ូយ​ដែល​បាន​កុម្ម៉ង់​។ នៅពេល​ត្រឡប់មកវិញ ប្តី​របស់គាត់ ដែល​កំពុងតែ​អង្គុយ​ផឹក បាន​ចោទ​គាត់​ថា ទៅលេង​ល្បែង ហើយក៏​បង្ករ​ជា​ជម្លោះ​តែម្តង​។ នៅក្នុង​ជម្លោះ​ពាក្យសម្តី​នោះ ក៏មាន​ការជេរប្រមាថ​គ្នា​ទៅវិញទៅមក​ផងដែរ ហើយ​ប្តី​របស់គាត់ ក៏បាន​យក​កែវស្រា​ដែល​កំពុងតែ​ផឹក គប់​ក្បាល​របស់គាត់ បណ្តាលអោយ​បែក​ហូរឈាម ស្រោច​ពេញ​ខ្លួន​។ 
​    ​
​ស្ត្រី​រូបនេះ បានបញ្ជាក់​ប្រាប់​សមត្ថ​កិច្ច​ថា ប្តី​របស់គាត់ រាល់ពេល​ផឹក​ស្រវឹង តែងតែ​រករឿង​ឈ្លោះ និង​បង្ករ​ហឹ​ង្សា​មកលើ​រូបគាត់ ជា​ញឹកញាប់ ដោយ​ចោទ​គាត់​ថា ដើរលេង​ល្បែង​។​
​ 
   ​
​បុរស​ជា​ប្តី​ចិត្ត​ឆេវឆាវ​នេះ ក្រោយពី​អប់រំ​ហើយ សមត្ថកិច្ច​ក៏បាន​អនុញ្ញាតអោយ​ត្រឡប់ទៅផ្ទះ​វិញ ប៉ុន្តែ​បានធ្វើ​កិច្ចសន្យា​បញ្ឈប់​ការប្រើ​អំពើ​ហឹ​ង្សា​ទៅលើ​ប្រពន្ធ​តទៅទៀត​៕
 - See more at: http://www.cen.com.kh/localnews/details_more/22?token=MWM1NDk2YT#sthash.GY4ZEl9u.dpuf

0 comments: