ថត​ចម្លង​វីដេអូ​និង​សំឡេង​ពេល​សន្ទនា Skype ជាមួយ​កម្មវិធី Evaer


Skype ជា​កម្មវិធី​មួយ​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​យ៉ាង​ខ្លាំង​ក្នុង​ការ​សន្ទនា​និងChat ជាមួយ​មិត្ត​ភក្តិ​ក្រុម​គ្រួសារ​ឬ​ក្រុម​ការងារ​ជា​ដើម​។ ឥឡូវ​នេះ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ទៀត​ហើយ​ ជាមួយ​កម្មវិធី Evaer ដែល​ជា​កម្មវិធី​សម្រាប់​ថត​វីដេអូ​និង​សូរសម្លេង​អ្នក​ពេល​កំពុង​សន្ទនា​ជាមួយ​គ្នា​ក្នុង​កម្មវិធី Skype 
លក្ខណៈ​ពិសេស៖
-ឈ្មោះ​កម្មវិធី Evaer
-ទំហំ 10.9 MB
-ដំណើរ​ការ​ជាមួយ​ Windows XP/ Vista/ 7
-អាច​ប្រើ​បាន​រហូត​និង​ឥត​គិត​ថ្លៃ
វិធី​ប្រើ​ប្រាស់
.​ដំបូង​អ្នក​ត្រូវ​ទាញ​យក​កម្មវិធី Evaer ជា​មុន​សិន​ បន្ទាប់​មក​អ្នក​ត្រូវ​រៀបចំ​ដំឡើង​កម្មវិធី​នេះ​ តាម​ធម្មតា។
នៅ​ពេល​ដែល​អ្នក​ដំឡើង​រួច​អ្នក​ត្រូវ​ បើក​ចូល​ទៅ​កាន់​កម្មវិធី​នេះ ហើយ​អ្នក​ត្រូវ​ចម្លង​ Email និង​លេខ​ Serial ដែល​មាន​ភ្ជាប់​ជាមួយ​ក្នុង​ Crack យក​ទៅ​ដាក់​ក្នុង​ Help => Register
ពេល​នេះ​អ្នក​អាច​ប្រើ​បាន​ Full Version ហើយ។ ដើម្បី​អាច​កំណត់​ការ​ថត​វីដេអូ​បាន​ អ្នក​ត្រូវ​ចូល​ទៅ​បើក​កម្មវិធី​Skype និង​កម្មវិធី Evaer របស់​អ្នក ។
ខណៈ​ពេល​ដែល​អ្នក​បាន​បើក​កម្មវិធី Evaer រួច​អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​ថា Evaer is waiting for authorization មាន​ន័យ​ថា​វា​កំពុង​រង់ចាំ​ឱ្យ​យើង​ចុច​ Allow access នៅ​ក្នុង​កម្មវិធី Skype។
ដូចនេះ​អ្នក​ត្រូវ​បើក​ចូល​ទៅ​កាន់​កម្មវិធី Skype របស់​អ្នក​ រួច​ចុច​លើ Allow access ​
ហើយ​ពេល​នោះ​កម្មវិធី Evaer នឹង​ចេញ​ពាក្យ​ថា Ready នោះ​អ្នក​នឹង​អាច​រៀបចំ​ថត​ចម្លង​វីដេអូ​បាន​ហើយ
អ្នក​ក៏​អាច​ចូល​ទៅ​កែ​តម្រូវ​ការ​កំណត់​នៃ​ការ​ថត​នេះ​បាន​ដែរ ដោយ​ចុច​លើ​អាយ​ខុន​រូប​វីដេអូ​ហើយ​ចុច​លើ​វា នៅ​ពេល​នោះ​អ្នក​នឹង​អាច​ជ្រើស​រើស​ប្រភេទ​ការ​កំណត់​ណា​មួយ​ដែល​អ្នក​ចង់​បាន។​
 
បន្ទាប់​មក​អ្នក​អាច​ធ្វើ​ការ​ Call ឬ Video call ទៅ​កាន់​នរណា​ម្នាក់​ដែល​អ្នក​ចង់​និយាយ​ជាមួយ​ រួច​ចុច​លើ​ប៊ូតុងRecord នៅ​ក្នុង​កម្មវិធី Evaer ដើម្បី​ចាប់​ផ្ដើម​ធ្វើ​ការ​ថត​ចម្លង។ ហើយ​ពេល​ដែល​អ្នក​និយាយ​ចប់​អ្នក​អាច​ចុច​ប៊ូតុង Stopដើម្បី​បញ្ចប់​ដំណើរ​ការ​នេះ។
នៅ​ទី​បញ្ចប់​អ្នក​ពិត​ជា​អាច​រក្សា​ទុក​នូវ​ការ​សន្ទនា​របស់​អ្នក​ជាមួយ​ក្រុម​គ្រួសារ​មិត្តភ័ក្ដិ​និង​ក្រុម​ការងារ​របស់​អ្នក​បាន​យ៉ាង​ងាយ​ស្រួល​ជាមួយ​កម្មវិធី​នេះ។ ដើម្បី​សាក​ល្បង Play ​ការ​ថត​ចម្លង​នេះ អ្នក​គ្រាន់​តែ​ចុច​លើ Play នោះ​អ្នក​នឹង​លឺ​អ្វី​ដែល​អ្នក​បាន​និយាយ​និង​គ្រប់​សកម្មភាព​ទាំងអស់​ជា​ពុំ​ខាន៕ ​
 

0 comments: