នៅថ្ងៃនេះ ស្ថានភាពសន្តិសុខ ត្រូវបានរឹតបន្តឹងខ្លាំងជាងពេលមុន


(ថ្ងៃទី 16 កញ្ញា 2013, ម៉ោង 10:00:AM) | ដោយ: រតនា
ក- ក ក+ | Print
ភ្នំពេញ: ​នៅក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា​នេះ ស្ថានភាព​សន្តិសុខ​ត្រូវបាន​រឹតបន្តឹង ខ្លាំង​ជាង​ពេលមុន ហើយ​កងកម្លាំងប្រដាប់អាវុធ ក៏ត្រូវ​បាន​បង្កើន​ចំនួន​ថែមទៀត​ដែរ នៅតាម​ច្រកចេញចូល​រាជធានី​ភ្នំពេញ ចាប់តាំងពី​រាត្រី​ថ្ងៃទី​១៥ ខែកញ្ញា​មក​នោះ បន្ទាប់ពី​ស្ថាន​នៅក្នុង​រាជធានី មានការ​តានតឹង​មក​នោះ​។​
   ​
​ជាពិសេស នៅ​តំបន់​ជុំវិញ​វិមានឯករាជ្យ និង​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា​នេះ ក៏ត្រូវ​បាន​រឹត​ក​បន្តឹង​សន្តិ​សុខ​យ៉ាង​ម៉ត់ចត់​បំផុត ពិសេសផ្លូវ​ដែលជា​ច្រកចូល​មកកាន់​វិមាន​ឯករាជ្យ និងសភាជាតិ ខណៈ​ដែលមាន​ជំនួប​កំពូល រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​វិមាន​រដ្ឋសភា ដើម្បី​ពិភាក្សារ​រក​ដំណោះស្រាយ​ន​យោ​បាយ មុន​ការប្រជុំ​សភា​ដំបូង ក្រោម​ព្រះរាជាធិបតី ព្រះមហាក្សត្រ នៃ​ព្រះរាជណាចក្រ​កម្ពុជា ដែល​កិច្ចប្រជុំ​ នឹង​ដំណើរការ នៅ​ថ្ងៃទី​២៣ ខែកញ្ញា​ខាងមុខនេះ​។

ផ្លូវទាំងនោះ បិទដោយរបងដែក និងបារ៉ាសលួសបន្លា។ ប៉ុន្តែចរាចរណ៍​លើ​ផ្លូវ​ព្រះនរោត្តម ផ្លូវព្រះសីហនុ មិនទាន់បានបើកឲ្យចរាចរណ៍នៅឡើយ នៅព្រឹកនេះ ខណៈដែល​ផ្លូវតូចៗ ចេញពីផ្លូវប៉ាស្ទ័រ ត្រូវបានដាក់បិទដោយរបងលួសបន្លាយ៉ាងរឹងមាំ ចាប់តាំងពី​ថ្ងៃទី១៥​កញ្ញា៕
 - See more at: http://www.cen.com.kh/localnews/details_more/22?token=NDM0NzlkOW#sthash.S70A5gfA.dpuf

0 comments: