លំនៅស្ថានមួយខ្នង ត្រូវបានបំផ្លាញដោយអគ្គិភ័យ
កំពត: ក្នុងមួយប៉ប្រិចភ្នែក លំនៅស្ថានមួយខ្នង ដែលមានទំហំ៥ម៉ែត្រគុណនឹង២០ម៉ែត្រ ធ្វើពីឈើ ដំបូលនិងជញ្ញាំងស័ង្កសី ត្រូវបានបំផ្លាញដោយអគ្គិភ័យ កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣។
ហេតុការណ៍ដែលផ្តោតការសង្ស័យ បណ្តាលមកពីទុស្សេខ្សែភ្លើងនេះ កើតឡើងក្នុងភូមិក្រាំង សង្កាត់ក្រាំងអម្ពិល ក្រុងកំពត ខេត្តកំពត។ មិនមានសមាជិកណាម្នាក់ រងរបួសទេ ទោះបីស្ត្រីជាម្ចាស់ផ្ទះ តក់ស្លុត យំស្រែក រហូតដល់សន្លប់ក្តី។ តុល្យការនៃការខូចខាត មិនទាន់ប៉ាន់ប្រមាណដឹងនៅឡើយទេ។ ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ គឹម ប្រុស អាយុ ៣៣ឆ្នាំ ។
ម្តាយរបស់ម្ចាស់ផ្ទះ បានរៀបរាប់ថា មុនពេលកើតហេតុ មិនមានមនុស្សចាស់នៅផ្ទះទេ គឺមានតែក្មេងៗ។ ចំណែកចង្ក្រាន ក៏បានបង្កាត់ភ្លើងដែរ។
តែអ្នកជិតខាង បានប្រាប់ថា មុនពេលមានអណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅនោះ គេឮស្នូរសំឡេងផ្ទុះមួយ ដែលអ្នកជិតខាង សង្ស័យថា អាចផ្ទុះធុង ឬកំប៉ុងហ្គាស។ ករណីនេះស្ត្រីដដែលបញ្ជាក់ថា ផ្ទះនេះមិនមានប្រើហ្គាសទេ ដូច្នេះគាត់មិនដឹងថា បណ្តាលមកពីអ្វីពិតប្រាកដឡើយ។
លោក អេង វណ្ណា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ក្រាំងអម្ពិល បានបញ្ជាក់ថា ហេតុការណ៍នៃការឆេះផ្ទះនេះ បណ្តាលមកពីទុស្សេខ្សែភ្លើង។ លោកនាយប៉ុស្តិ៍ បន្តថា ផ្ទះទាំងមូលដែលសង់អំពីឈើ ដំបូលនិងជញ្ជាំងសង្កសី បានខូចខាតទាំងស្រុង តែការខាតបង់មិនទាន់ប៉ាន់ប្រមាណដឹងនៅឡើយទេ៕

0 comments: