ចាប់ជនសង្ស័យឆបោកលុយ ពីពលករខ្មែរ មកពីធ្វើការនៅថៃ
បន្ទាយមានជ័យ: កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោកលុយពីពលករខ្មែរ ឆ្លងដែនខុសច្បាប់ចំនួន ២០.០០០ បាត។
ការឃាត់ខ្លួនធ្វើឡើងកាលពីម៉ោង៤ល្ងាចថ្ងៃទី១៥ កញ្ញា ហើយនៅល្ងាចថ្ងៃទី១៦ កញ្ញា នេះ បានបញ្ជូនជននេះដល់អាវុធហត្ថខេត្ត។
លោកវរសេនីយ៍ ហម ម៉ុត មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត អោយដឹងថ្ងៃទី១៦ សីហា ថា: ជនសង្ស័យមានឈ្មោះ ឆន ថន ភេទប្រុស អាយុ២១ឆ្នាំ លំនៅភូមិច័ន្ទគីរី សង្កាត់/ក្រុងប៉ោយប៉ែត។ ឯ ជនរងគ្រោះមានឈ្មោះ ពៅ ហំ ភេទប្រុស អាយុ២៨ឆ្នាំ ជាប្ដី និងប្រពន្ធ ឈ្មោះ ឡេម សម្បត្តិ អាយុ២៥ឆ្នាំ ជាពលករឆ្លងដែនខុសច្បាប់ ទៅរកស៊ីធ្វើការស៊ីឈ្នួលនៅថៃ លំនៅភូមិសិរីសាមគ្គី ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ជនរងគ្រោះអោយដឹងថា: រឿងដែលជនសង្ស័យឆបោកនោះ កើតពីម៉ោង៦ល្ងាចថ្ងៃទី៩ កញ្ញា ២០១៣ នៅមាត់អូរព្រំដែនកម្ពុជា-ថៃ ខាងជើងក្រុងប៉ោយប៉ែត ជាតំបន់ព្រំដែនគ្រប់គ្រងដោយនគរបាលការពារព្រំដែន៩១១។ ពេលពួកខ្លួនមកពីធ្វើការនៅបាងកក បានអោយជនសង្ស័យជូនដើរផ្លូវកាត់ (ច្រករបៀង) ហើយវាបានយកលុយអស់ ២១.០០០ បាត និងប្រាក់ខ្មែរ ៣៧០.០០០ រៀលទៀត ហើយបានគេចខ្លួនបាត់។ នៅល្ងាចនោះ ជនរងគ្រោះបានប្ដឹងមកអាវុធហត្ថក្រុង។ ឆ្លងការស្រាវជ្រាវជាច្រើនថ្ងៃមក ទើបកម្លាំងអាវុធហត្ថក្រុងឈានដល់ឃាត់ខ្លួនជនសង្ស័យនេះ។
ជនសង្ស័យទទួលស្គាល់ថា ពិតជាបានប្រព្រឹត្តបទល្មើសមែន ដោយថាគេឃើញជនរងគ្រោះល្ងង់ និងជឿខ្លួន ទើបរកវិធីបោកយកលុយដុំយ៉ាងនោះ៕

0 comments: