រកឃើញគ្រាប់បែកចាស់ ២ គ្រាប់ទៀតនៅមាត់ស្ទឹង ជិតស្នាក់ការគណបក្សសង្គ្រោះជាតិ
សៀមរាប: សមត្ថកិច្ចជំនាញនិយាយថា ពួកគេបានធ្វើការរាវរកហើយប្រទះឃើញគ្រាប់បែកកញ្ចាស់ ២ គ្រាប់ទៀត គឺ ១ គ្រាប់ស្ថិតនៅ មាត់ស្ទឹងសៀមរាប ត្រង់ម្ដុំមុខស្នាក់ការគណបក្សសង្គ្រោះជាតិ និង ១ គ្រាប់ទៀតស្ថិតនៅក្នុងវត្ដកុងម៉ុចនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្ដសៀមរាប កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣នេះ។
ការដែលរកឃើញគ្រាប់បែកកញ្ចាស់ ២ គ្រាប់ខាងលើ ត្រូវបានសមត្ថកិច្ចមាន មន្ដ្រីការិយាល័យប្រឆាំងអាវុធជាតិផ្ទុះ ជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប អង្គភាពកំចាត់មីនស៊ីម៉ាក និងសមត្ថកិច្ចមូលដ្ឋាន បានទៅពិនិត្យជាក់ស្ដែង ហើយនៅរសៀលថ្ងៃដដែល គ្រាប់បែក ២ គ្រាប់នេះ ត្រូវបានអង្គភាពស៊ីម៉ាកដកហូតទៅកាន់អង្គភាពរបស់ខ្លួន។
លោកវរសេនីយ៍ទោ ឆេត ញ៉ា ប្រធានការិយាល័យប្រឆាំអាវុធជាតិផ្ទុះ ជាតិពុលខេត្ដសៀមរាប បាននិយាយឱ្យដឹងថា គ្រាប់បែកខាងលើ គឺជាគ្រាប់បែកកញ្ចាស់មួយ ផលិតនៅសហរដ្ឋអាមេរិក ហើយគ្រាប់បែកនេះ បានច្រេះស៊ីទាំងអស់ ត្រូវបាន រាវរកឃើញដោយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ។ លោកបន្ដថា គ្រាប់បែកនេះជាគ្រាប់បែកសំណល់សល់តាំងពីសម័យដែលសហ រដ្ឋអាមេរិកទំលាក់គ្រាប់បែកនៅស្រុកខ្មែរមកម្ល៉េះ។
លោក ឆេត ញ៉ា បន្ដទៀតថា គ្រាប់បែកនេះត្រូវបានក្រុមហ៊ុនកូរ៉េធ្វើការស្ដារស្ទឹងសៀមរាប នាពេលកន្លងទៅហើយ កាយចេញពីបាតស្ទឹងដើម្បីយកអាចម៍ដីមកចាក់មាត់ស្ទឹង មិនដឹងថាមានគ្រាប់បែកអ្វីនោះទេ ប៉ុន្ដែនៅពេលរាវរកទើបរកឃើញ ថាមានគ្រាប់បែកកញ្ចាស់ ២ គ្រាប់នេះ ដោយ ១ គ្រាប់នៅមាត់ស្ទឹង និង ១ គ្រាប់ទៀតនៅក្នុងវត្ដកុងម៉ុច។
កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១២ ខែកញ្ញាកន្លងទៅ នៅចំណុចទីតាំងខាងលើដដែល គេប្រទះឃើញគ្រាប់បែកប្រ ភេទនេះមួយគ្រាប់រួចមកហើយ ពេលដែលគណបក្សសង្គ្រោះជាតិ ជួបជុំសមាជិករបស់ខ្លួនមុខស្នាក់ការគណបក្សសង្គ្រោះជាតិ នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក៏បានប្រទះឃើញគ្រាប់បែកមួយគ្រាប់នេះឡើង។
គ្រាប់បែកឃើញថ្ងៃទី១២នោះ ត្រូវបានអង្គភាពស៊ីម៉ាកខេត្ដសៀមរាប យកចេញពីកន្លែងកើតហេតុ ទៅកាន់អង្គភាពរបស់ខ្លួនបាត់ទៅ៕

0 comments: