យោធាចាប់ឡានដឹកឈើគ្រញូង របស់នគរបាលព្រំដែនគោក នៅតំបន់អូរស្វាយ
សៀមរាប: រថយន្តដឹកឈើគ្រញូងល្មើសច្បាប់ របស់នគរបាលការពារព្រំដែនគោក បានត្រូវកម្លាំងយោធាកងពលតូចថ្មើជើងលេខ៤១ សហការជាមួយកម្លាំងប្រតិបត្តិកាសឹករង ស្រុកត្រពាំងប្រាសាទ ស្ទាក់ចាប់ ខណៈទាំងពីរនាក់ប្តីប្រពន្ធ កំពុងដឹកចេញពីព្រំដែនថៃ។
ការស្ទាក់ចាប់រថយន្តមួយគ្រឿងនោះ ធ្វើឡើងនៅម៉ោង ៧ និង ៣០ នាទី ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចភូមិ៨៩ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចក្នុងហេតុការណ៍ បានឲ្យដឹងថា រថយន្ត ស៊ើប គ្មានស្លាកលេខ ជារបស់មន្ត្រីនគរបាលការពារព្រំដែនគោកលេខ៩០៥ ឈរជើងនៅចំណុចអូរស្វាយ ឈ្មោះ លួង ធន់អ៊ីម។ ឈើគ្រញូងនេះ ត្រូវបានប្តីប្រពន្ធបានដឹកចេញពីព្រំដែនថៃ ឆ្លងកាត់ច្រកអូរស្វាយស្រុកត្រពាំងប្រាសាទ បំរ៉ុងឆ្ពោះទៅកាន់ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ប្រភពបន្តថា នៅពេលកម្លាំងស្ទាក់ចាប់ ម្ចាស់ឈើពីរនាក់ប្តីប្រពន្ធ បានរត់គេចខ្លួន បន្សល់តែឈើគ្រញូង និងរថយន្តប៉ុណ្ណោះ។ ឈើគ្រញូងមួយឡាននោះ មានចំនួន ១០ដុំ មានមុខកាត់ ០,៤០ គុណ ០,៤០ ប្រវែង ០,៤០ ម៉ែត្រ បច្ចុប្បន្នរក្សាទុក នៅទីបញ្ជាការសឹករងស្រុក។
ប្រភពដដែលឲ្យដឹងទៀតថា ច្រកអូរស្វាយ ក្នុងភូមិសាស្ត្រ ស្រុកត្រពាំងប្រាសាទ គឺជាច្រកធំបំផុត នៅតាមបន្ទាត់ព្រំដែនខាងលិច ជាប់ប្រទេសថៃ ហើយក៏ជាច្រកក្តៅគគុកមួយផងដែរ ដែលជនកម្ពុជា ស្លាប់ រងរបួស និងចាប់ខ្លួន ដោយអាជ្ញាធរថៃ។ ហេតុការណ៍ទាំងអស់នេះ គឺដោយសាតែពួកគេ បានឆ្លងដែនចូលទៅកាប់ឈើគ្រញូង ក្នុងទឹកដីថៃដោយខុសច្បាប់។
ដោយឡែក ចំពោះមន្ត្រីគរបាលព្រំដែនគោក ឈ្មោះ លួង ធន់អ៊ីម នេះវិញ ប្រភពបានបញ្ជាក់ថា ក្រៅពីមិនបានជួយទប់ស្កាត់ ចំពោះការចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ របស់ជនកម្ពុជា រូបគេថែមទាំងជាអ្នកធ្វើជំនួញឈើគ្រញូងដ៏ធំនៅក្នុងតំបន់នោះទៀត។
មន្ត្រីរូបនេះ រួមជាមួយប្រពន្ធ ដោយសំអាង មានស្បែកខ្លាពាក់ គឺបានធ្វើជំនួញឈើគ្រញូងយូរឆ្នាំមកហើយ។
គេមិនដឹងថា ថ្នាក់លើ អាចបណ្តោយឲ្យមន្ត្រីរូបនេះ បន្តធ្វើជំនួញឈើគ្រញូងទៀត ឬយ៉ាងណាទេ ក្រោយធ្លាយរឿងបែបនេះ៕

សមត្ថកិច្ចបង្ក្រាបជំនួញឈើគ្រញូងនាពេលកន្លងមក (រូបថត ៖ ឯកសារ)
0 comments: