វិធី​ប្រើ​ទូរស័ព្ទ​ធ្វើ​ជា Mouse និង​ Keyboard សម្រាប់​បញ្ជា​លើ​កុំព្យូទ័រ



នៅ​ក្នុង​គន្លឹះ​នេះ KH4IT នឹង​លើក​យក​វិធី​សាស្ត្រ​មួយ​ដើម្បី​អាច​ប្រើប្រាស់​ទូរស័ព្ទ​ដែល​ដំណើរ​ការ​ដោយ​ Android មក​បញ្ជា​ជាMouse និង​ Keyboard សម្រាប់​កុំព្យូទ័រ។ វា​ពិត​ជា​មាន​ភាព​ងាយ​ស្រួល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​បញ្ជា​ទៅ​កាន់​កុំព្យូទ័រ​តាម​រយៈ​ប្រព័ន្ធ​Bluetooth ឬ Wireless ។​ ដើម្បី​អាច​អនុវត្ត​គន្លឹះ​នេះ​បាន​លោក​អ្នក​ត្រូវ​ដំឡើង​កម្មវិធី Monect Portable ដាក់​នៅ​លើ​ទូរស័ព្ទ​និង​កុំព្យូទ័រ​របស់​អ្នក​ជា​មុន​សិន។​ សូម​ធ្វើ​តាម​ជំហាន​ដូច​ខាង​ក្រោម៖
ដំបូង​លោក​អ្នក​ត្រូវ​ទាញ​យក​និង​ដំឡើង​កម្មវិធី Monect Portable ដាក់​ចូល​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ជា​មុន​សិន តាមរយៈ​លីង​នេះhttp://bit.ly/17PNOop 
បន្ទាប់​មក​លោក​អ្នក​ត្រូវ​ទាញ​យក​និង​ដំឡើង​កម្មវិធី Monect នេះ​សម្រាប់​ដំឡើង​លើ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​តាម​រយៈ​លីង​នេះhttp://bit.ly/18xA7vD ។ ប្រសិន​បើ​អ្នក​ប្រើ Browser Chrome ហើយ​ចេញ​ផ្ទាំង​ដូច​ខាង​ក្រោម​សូម​ចុច​លើ Keep ដើម្បី​រក្សា​ទុក​File នេះ​។ បន្ទាប់​មក​សូម​ចុច​ Extract វា​រួច​ចាប់​ផ្ដើម​បើក​កម្មវិធី​នេះ។
ប្រសិន​បើ​ Windows Firewall ទាម​ទារ​ការ​អនុញ្ញាត​ សូម​ចុច​លើ Allow Access 
ក្រោយ​មក​លោក​អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​ចេញ​មក​ដូច​ខាង​ក្រោម។ សូម​ចម្លង​លេខ​ IP នេះ​ទុក​សម្រាប់​វាយ​បញ្ចូល​ទៅ​ក្នុង​ទូរស័ព្ទ​អ្នក​។
ចំណាំ៖ ប្រសិន​បើ​អ្នក​ចង់​ភ្ជាប់​កម្មវិធី​នេះ​ ជាមួយ​ទូរស័ព្ទ​ដោយ​ប្រើ​ប្រព័ន្ធ​ Bluetooth ឬ ខ្សែ USB សូម​ចុច​លើ Install Monect Portable via USB ឬ Install Monect via Wifi ឬ Bluetooth 
សម្រាប់​នៅ​លើ​ផ្ទាំង​ទូរស័ព្ទ​ សូម​លោក​អ្នក​ចុច​ទៅ​លើ​កម្មវិធី Monect Portable ដែល​បាន​ដំឡើង​ នោះ​លោក​អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​ចេញ​មក​ដូច​ខាង​ក្រោម។ សូម​វាយ​បញ្ចូល​លេខ​ IP ដែល​អ្នក​បាន​ចម្លង​ចេញ​ពី​កុំព្យូទ័រ​មក​ដាក់​នៅ​ក្នុង​ប្រអប់ Host IP Address 
ក្រោយ​ពី​បាន​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​រួច​ នោះ​ផ្ទាំង​នៅ​លើ​កុំព្យូទ័រ​របស់​អ្នក​នឹង​បង្ហាញ​ចេញ​ដូច​ខាង​ក្រោម គឺ​វា​នឹង​បង្ហាញ​ Host Status និង​ Portable Status 
ចំណែក​ឯ​ទូរសព្ទ័​វិញ​ក្រោយ​ពី​បាន​ភ្ជាប់​រួច​ វា​នឹង​បង្ហាញ​ផ្ទាំង​ដូច​រូប ។ មាន​ន័យ​ថា​នៅ​ក្នុង​អាយ​ខុន​ទាំង​ប៉ុន្មាន​គឺ​ អ្នក​អាច​បញ្ជា​ទៅ​កាន់​កុំព្យូទ័រ​យ៉ាង​ងាយ​ស្រួល​ជាមួយ​ Tool និមួយៗ​របស់​វា។
Touchpad គឺ​មាន​តួនាទី​ ដូច​ Mouse របស់​អ្នក​ចឹង​ វា​មាន​ Left Click និង Right Click ហើយ​មាន​ Scroll Up , Scroll down ដូច​គ្នា លោក​អ្នក​អាច​បញ្ជា​វា​ជា Mouse បាន​យ៉ាង​ងាយ។
លោក​អ្នក​ក៏​អាច​ប្រើប្រាស់​ Keyboard សម្រាប់​បញ្ជា​ នឹង​វាយ​តួ​អក្សរ​សម្រាប់​កុំព្យូទ័រ​​បាន​ផង​ដែរ។
១០ហើយលោក​អ្នក​អាច​បញ្ជា​បទ​បង្ហាញ​ ( Silde Presentation ) របស់​អ្នក​តាម​ទូរស័ព្ទ​នេះ​ផង​ដែរ។
១១លោក​អ្នក​អាច​បញ្ជា​ចូល​ទៅ​ក្នុង​ My Computer ហើយ​ចូល​ទៅ​បើក​ file តាម​រយៈ​ទូរស័ព្ទ។
១២លោក​អ្នក​ក៏​អាច​វាយ​បញ្ចូល​អត្ថបទ​ផ្សេងៗ​រួច​ ចម្លង​ដាក់​ក្នុង​កុំព្យូទ័រ​យ៉ាង​ស្រួល។
១៣ក្នុង​នោះ​ក៏​មាន​ Numeric Keyboard សម្រាប់​វាយ​បញ្ចូល​លេខ​ផង​ដែរ។
១៤វា​ក៏​មាន​ Function Keys សម្រាប់​អនុញ្ញាត​ឱ្យ​អ្នក​ គ្រប់គ្រង​លើ​កុំព្យូទ័រ​បាន​ផង។
១៥អ្វី​ដែល​កាន់​ពិសេស​នោះ​លោក​អ្នក​អាច​លេង​ហ្គេម ជាមួយ​មុខងារ​ JoyStick នៃ Monect បាន​យ៉ាង​ពិសេស។

នៅ​ទីបញ្ចប់​លោក​អ្នក​ប្រាកដ​ជា​អាច​បញ្ជា​កុំព្យូទ័រ​តាម​រយៈ​ទូរស័ព្ទ Android បាន​យ៉ាង​ងាយ​បំផុត៕

0 comments: