វិធី​ប្ដូរទម្រង់ Font Khmer យ៉ាង​ងាយ​ស្រួល​នៅ​លើ​ Android




ខ្ញុំ​បាន​ព្យាយាម​ផ្លាស់ប្ដូរ​ Font Khmer Unicode នៅ​លើ​ទូរស័ព្ទ Samsung Galaxy Note របស់​ខ្ញុំ សូម​អរគុណ​ដល់​លោក ងួន សុចិត្រ​ ដែល​បាន​ជួយ​ណែនាំ។ ខ្ញុំ​ក៏​បាន​សម្រេច​ការ​ប្ដូរ​ Font តាម​វិធី​របស់​លោក ប៉ុន្តែ​ក្នុង​រយៈ​ពេល​ដែល​ខ្ញុំ​Test ការ​ដំឡើង​នោះ ខ្ញុំ​បាន​រក​ឃើញ​វិធី​ថ្មី​មួយ​ ដែល​ងាយ​ស្រួល​ដំឡើង​ ហើយ​អាច​យក​គ្រប់ Font អក្សរ​ មក​ដាក់​បាន​ផង​ដែរ​ មាន​ន័យ​ថា​យក Font ដែល​មាន​ Extention .ttf មក​ដំឡើង​ក្នុង​ទូរស័ព្ទ។ ដូច​នេះ​លោក​អ្នក​អាច​សាកល្បង​ជាមួយ​ខ្ញុំ​ដូច​ខាង​ក្រោម៖
បញ្ជាក់៖ ដើម្បី​អនុវត្ត​ជំហាន​នេះ​បាន​ ទូរស័ព្ទ​របស់​លោក​អ្នក​ចាំ​បាច់​ត្រូវ Root ជា​មុន​សិន។
ដំបូង​លោក​អ្នក​ត្រូវ​ទាញ​យក​ កម្មវិធី​ឈ្មោះ Font Installer នៅ​លើ Google Play 
ចម្លង​ Font ដែល​អ្នក​ចង់​បាន​ ដាក់​នៅ​ក្នុង SD Card 
បើក​កម្មវិធី​ Font Installer 
ចំណាំ៖ មុន​ពេល​ លោក​អ្នក​ផ្លាស់ប្ដូរ​ Font លោក​អ្នក​អាច​ Backup Font ដើម​នេះ​ទុក​ជា​មុន​សិន។ ដោយ​ចុច​លើTab Menu ហើយ​ជ្រើស​រើស​ Backup / Restore ។ ចុច​លើ Backup ប្រសិន​បើ​កម្មវិធី SuperSu ទាមទារ​ការ​អនុញ្ញាត​សូម​ចុច​លើ Grant 
បន្ទាប់​មក​ចុច​លើ Local ហើយ​បើក​ចូល​ទៅ​កាន់​ទីតាំង Font ដែល​អ្នក​បាន​ដាក់​ ដែល​មាន​កន្ទុយ TTF 
ចុច​លើ​វា​ហើយ​យក​ពាក្យ​ Install ដើម្បី​ដំឡើង។
ប្រសិន​បើ​កម្មវិធី SuperSu ទាមទារ​ការ​អនុញ្ញាត​ សូម​ចុច​ Grant 
នៅ​ពេល​ដំឡើង​រួច​វា​នឹង​ទាមទារ Reboot ម៉ាស៊ីន​របស់​អ្នក​។ ចុច​ Yes ដើម្បី​ Reboot 
នៅទីបញ្ចប់​ក្រោយ​ពី​បាន​ Reboot រួច​សូម​អ្នក​ ចូល​ទៅ​មើល​ទិន្នន័យ​ដែល​អ្នក​មាន​ Font ខ្មែរ នោះ​អ្នក​នឹង​ឃើញ​ Fontដែល​អ្នក​ចង់​បាន​ជា​ពុំ​ខាន៕


0 comments: