អតីតបុគ្គលិកជាន់ខ្ពស់ Microsoft ក្លាយជានាយកប្រតិបត្តិថ្មី Pandora
Thursday, 12 September 2013 11:28 ប្រែសម្រូល៖Looking TODAY Posted ID: 098
Pandora Media Inc កាលពីថ្ងៃពុធ ម្សិលមិញនេះ បានប្រកាសតែងតាំងលោក Brain McAndrews ដែលជាអតីតបុគ្គលិកជាន់ខ្ពស់របស់ Microsoft ជានាយកប្រតិបត្តិក្រុមហ៊ុន។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា លោក McAndrews វ័យ ៥៤ឆ្នាំ ត្រូវបានឡើង កាន់ជានាយកប្រតិបត្តិ ក្រុមហ៊ុនផ្ដល់សេវាកម្ម Streaming Music តាមអ៊ីនធើណែតធំមួយ នៅសហរដ្ឋអាមេរិក ជំនួសលោក Joe Kennedy ដែលបានលាឈប់ កាលពីខែមីនា ឆ្នាំ២០១៣។
លោក McAndrews មានបង្ហាញនូវសេចក្ដីរីករាយ និងត្រេកអរចំពោះក្រុមហ៊ុន Pandora ដែលបានជ្រើសរើសខ្លួន ឲ្យធ្វើជានាយកប្រតិបត្តិ ហើយលោកសន្យាថា នឹងខិតខំប្រឹងប្រែងដើម្បី ឲ្យក្រុមហ៊ុនដំណើរការ បានល្អ។
លោក Tim Westergren ស្ថាបនិកក្រុមហ៊ុនផ្ដល់សេវាកម្ម Streaming Music មួយនេះបាននិយាយថា ក្រុមហ៊ុនត្រូវការមនុស្ស ដែលមានបទពិសោធន៍ ការងារខាងផ្នែកបច្ចេកវិទ្យា និងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈអនឡាញ៕
Apple និង Motorola ឡើងតុលាការលើជម្លោះប៉ាតង់
Thursday, 12 September 2013 11:18 ប្រែសម្រូល៖Looking TODAY Posted ID: 098
កាលពីថ្ងៃពុធ ម្សិលមិញនេះ ក្រុមហ៊ុន Apple និង Motorola Mobility ដែលជាបុត្រសម្ព័ន្ធរបស់ Google បានឡើងតុលាការ សាជាថ្មីដើម្បីដោះស្រាយ បណ្ដឹងពាក់ព័ន្ធនឹង ការរំលោភប៉ាតង់។
កាលពីឆ្នាំ ២០១០ ក្រុមហ៊ុន Apple បានប្ដឹងក្រុមហ៊ុន Motorola Mobility ថាបានប្រើ Software មួយចំនួននៅលើស្មាតហ្វូន របស់ខ្លួនដែលលួចចម្លង សមាសភាពរបស់ iPhone ដែល Software ទាំងនោះដំណើរការនៅលើ Android។
ជម្លោះនេះ កំពុងតែប្រទាញប្រទង់គ្នាទៅលើច្បាប់ប៉ាតង់ ដោយក្រុមហ៊ុន Apple ប្ដឹងថា Motorola Mobility រំលោភលើប៉ាតង់របស់ខ្លួន ប៉ុន្តែ Google ដែលជាម្ចាស់ Motorola បានអះអាងថា ការចោទប្រកាសនោះគឺគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។
តុលាការនៅមិនទាន់ សម្រេចក្តីឲ្យក្រុមហ៊ុន ណាមួយឈ្នះនោះទេ ប៉ុន្តែក្រុមហ៊ុនទាំងពីរ បានអះអាងថា បើសិនជាខ្លួនឯងចាញ់ និងបន្តក្ដីឡើងទៅលើទៀត ពោលគឺមិនព្រមចាញ់ ជាដាច់ខាត ជាពិសេសគឺ Apple តែម្ដង៕
ភាគហ៊ុន Apple ធ្លាក់ចុះភ្លាម ក្រោយពេលបង្ហាញ iPhone 5S
Thursday, 12 September 2013 10:32 ប្រែសម្រូល៖Looking TODAY Posted ID: 098
កាលពីថ្ងៃទី១០ខែកញ្ញា កន្លងទៅក្រុមហ៊ុន Apple បានរៀបចំនូវព្រឹត្តិការណ៍ អស្ចារ្យដើម្បីបង្ហាញ iPhone 5S និង iPhone 5C ដូចអ្វីទៅនឹង ពាក្យចចាមអារ៉ាម ដែលបានចុះផ្សាយ។
នៅក្នុងព្រឹត្តិការណ៍បង្ហាញ iPhone ជំនាន់ថ្មីនេះ ហាក់ដូចជាគ្មានអ្វី ដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រភ្ញាក់ផ្អើល និងចាប់អារម្មណ៍នោះទេ ជាពិសេសគឺក្រុម អ្នកវិនិយោគទុនតែម្ដង។
ដោយឡែកកាលពីថ្ងៃទី១១ ម្សិលមិញនេះ ក្រោយ Apple ប្រកាសបង្ហាញ iPhone 5S និង iPhone 5C មួយថ្ងៃ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះជាង ៥ភាគរយ ដែលនេះ សបញ្ជាក់ឲ្យឃើញថា អ្នកវិនិយោគទុកមិន ចាប់អារម្មណ៍ជាមួយនឹង iPhone ថ្មីនោះទេ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១០ លោក Steve Jobs បានធ្វើបទបង្ហាញ iPhone 4 ដល់មហាជន នៅពេលនោះ ក្រុមអ្នកគាំទ្រ និងវិនិយោគមានការភ្ញាក់ផ្អើល និងសប្បាយរីករាយទទួលយក iPhone 4 ព្រោះថាវាអស្ចារ្យ សម្រាប់ពួកគេ ហើយភាគហ៊ុន Apple កើនឡើងក្រឺតៗតែម្ដង៕
ក្រោយពី Marissa Mayer ឡើងកាន់តំណែង Yahoo ជោគជ័យ២០ភាគរយ
Thursday, 12 September 2013 10:27 ប្រែសម្រូល៖Looking TODAY Posted ID: 098
នៅពេលនេះ អ្នកប្រើប្រាស់ Yahoo មានចំនួន ៨០០លាននាក់ ជារៀងរាល់ខែនៅ ជុំវិញពិភពលោក នេះយោងតាមរបាយការណ៍ក្រុមហ៊ុន Yahoo ផ្ដល់ឲ្យដឹង។
តួលេខនេះបានកើនឡើង ២០ភាគរយ ចាប់តាំងពីអ្នកស្រី Marissa Mayer ឡើងកាន់តំណែង ជានាយកប្រតិបត្តិ Yahoo។ នៅក្នុងរបាយការណ៍ បានឲ្យបញ្ជាក់ថា អ្នកប្រើប្រាស់ Yahoo នៅលើទូរស័ព្ទមានចំនួន ៣៥០លាននាក់ជារៀងរាល់ខែ។
អ្នកស្រី Mayer មានការសម្រាប់ រីករាយខ្លាំងណាស់ ព្រោះថាក្រោមការដឹកនាំ របស់អ្នកស្រីបានធ្វើឲ្យ Yahoo រីកច្រើន និងផ្លាស់ប្ដូរមុខមាត់ថ្មី ជាពិសេសភាព ទំនាក់ទំនងជាដៃគូ ជាមួយនឹងបណ្ដាល ក្រុមហ៊ុនផ្សេងៗ ក៏ល្អប្រសើរ។
Yahoo បានបញ្ជាក់ថា បច្ចុប្បន្ននេះ គេហទំព័រ Yahoo ដែលមានអ្នកប្រើប្រាស់ ច្រើនជាងគេគឺ Yahoo! Home, Yahoo! Search និង Yahoo! Properties។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីអ្នកស្រី Mayer មកកាន់តំណែង នាយកប្រតិបត្តិ Yahoo ឃើញថា ភាគហ៊ុនរបស់ Yahoo កើនឡើងទ្វេដង៕
អ្នកគាំទ្រ Android មិនចាប់អារម្មណ៍ វត្តមានថ្មីនៃ iPhone ឡើយ
Thursday, 12 September 2013 07:45 ប្រែសម្រួលៈ LookingTODAY :ID017
ក្រុមហ៊ុន Apple បានរៀបចំព្រឹត្តិការណ៍ យ៉ាងធំដើម្បីបង្ហាញ iPhone 5S និង iPhone 5C ដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើន តាមដានព័ត៌មានមិនដាច់ពីភ្នែក ប៉ុន្តែសម្រាប់ក្រុមអ្នកគាំទ្រ Android វិញ មិនបានឈឺក្បាលវិលមុខ ជាមួយនឹងព្រឹត្តិការណ៍នោះឡើយ។
iOS 7 និង iPhone 5S/SC បានធ្វើឲ្យសារព័ត៌មាន ជាច្រើនចុះផ្សាយយ៉ាង គគ្រឹកគគ្រេង រហូតស្ទើតែគ្មានព័ត៌មាន អ្វីផ្សេងក្រៅពី iOS 7 និង iPhone 5S/SC។
ដោយឡែក សារព័ត៌មានបរទេសមួយ បានធ្វើការសម្ភាសន៍ទៅ លើមនុស្សមួយចំនួន ដែលជាក្រុមអ្នកគាំទ្រ Android ដោយនៅក្នុងនោះ ពួកគេបាននិយាយថា សម្រាប់ព័ត៌មានដែល Apple បង្ហាញ iPhone ជំនាន់ថ្មី វាមិនបានធ្វើឲ្យពួកគេ ចាប់អារម្មណ៍នើទេ ព្រោះថា អ្វីដែល Apple មានគឺក្រោយ Android ដូច្នេះ iPhone ថ្មីគ្មានអ្វីអស្ចារ្យនោះទេ។
ចំណុចមួយទៀតដែលពួកគេ មិនចាប់អារម្មណ៍គឺថា iPhone មានតម្លៃថ្លៃ ដែលអ្វីៗគ្រប់យ៉ាងចាញ់ទាំង Galaxy S3 ឬ Galaxy S4 ផង។ បើធៀបតម្លៃ និងសមត្ថភាពវិញ ក្រុមហ៊ុន Apple គួរណាស់តែទម្លាក់តម្លៃ ប្រហែលជាពួកគាត់មាន ចំណាប់អារម្មណ៍ខ្លះ ប៉ុន្តែបើឲ្យជ្រើសរើសគឺប្រាកដជាយក Android។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានប្រកាសបង្ហាញ iPhone 5S និង iPhone 5C កាលពីម្សិលមិញនេះ ដោយនឹងចេញលក់នៅ ក្នុងថ្ងៃទី២០ខែកញ្ញា ខាងមុខនេះ៕
0 comments: