ប្រាក់ចំណូល Huawei នឹងកើនឡើង ១០%ជាបន្ដបន្ទាប់ នៅក្នុងរយៈពេល ៥ឆ្នាំទៀត
Thursday, 12 September 2013 15:15 ប្រែសម្រូល៖Looking TODAY Posted ID: 098
ក្រុមហ៊ុន Huawei បាននិយាយកាលពីថ្ងៃពុធ ម្សិលមិញនេះ ថា ខ្លួននឹងពង្រីងទីផ្សារបន្ថែម ដើម្បីទទួលបានប្រាក់ ចំណូលកើនឡើង ១០ភាគរយជារៀងរាល់ឆ្នាំ សម្រាប់វេលា ៥ឆ្នាំខាងមុខទៀត។
ប្រធានជាន់ខ្ពស់ គ្រប់គ្រងផ្នែកលក់របស់ Huawei បាននិយាយថា ប្រាក់ចំណូលដែលកើនឡើង គឺមានពីការលក់ នូវឧបករណ៍ និងកម្មវិធីទៅឲ្យអតិថិជន ដោយតួលេខទាំងនោះ នឹងកើនកើនឡើង ជាបន្តបន្ទាប់។
ប្រាក់ចំណូល Huawei សរុបនៅក្នុងឆ្នាំ ២០១២ មានចំនួន ៣៥ពាន់លានដុល្លារអាមេរិក ហើយនៅឆ្នាំ ២០១៧ វានឹងកើនលើសនេះ ៦០ភាគរយ។
សម្រាប់ឆមាសទី១ឆ្នាំនេះ ប្រាក់ចំណូល Huawei បានចំនួន ១៨,៥៩ពាន់លានដុល្លារអាមេរិក ហើយនៅឆមាសក្រោយវានឹងកើនឡើង ១០ភាគរយបន្ថែមទៀត៕
0 comments: