វិធី​ទាញ​យក​និង​ប្រើប្រាស់ Facebook Sticker ថ្មី​សម្រាប់ Facebook Messenger


តើ​អ្នក​ប្រើ 
Facebook នៅ​លើ​ទូរស័ព្ទ Android ទាំងអស់​ចង់​ប្រើប្រាស់ Facebook Sticker ដូច​ Line ដែរ​ឬ​ទេ? ​នៅ​ក្នុង​គន្លឹះ​នេះ KH4IT នឹង​លើក​យក​គន្លឹះ​នៃ​ការ​ដាក់​បន្ថែម Facebook Sticker ចូល​ទៅ​ក្នុង Facebook Messenger ដើម្បី​ងាយ​ស្រួល​នៅ​ក្នុង​ការ​ Chat កម្សាន្ត​ជាមួយ​មិត្តភ័ក្ដិ​របស់​អ្នក​យ៉ាង​ងាយ។ សូម​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម។
ដំបូង​ត្រូវ​បើក​ចូល​ទៅ​កាន់ Facebook Messenger របស់​អ្នក​ជាមុន​សិន។ ប្រសិន​បើ​អ្នក​នៅ​ប្រើ Facebook Messenger ចាស់​សូម​ធ្វើ​ការ​ Update វា​ជា​មុន​ ទើប​អាច​អនុវត្ត​ជំហាន​បន្ទាប់​បាន។
ក្រោយ​ពី​បាន​បើក​ចូល​ Facebook Messenger រួច​ អ្នក​ត្រូវ​ចុច​ប៊ូតុង Options រួច​ចុច​លើ Setting ដើម្បី​ចូល​ទៅ​កំណត់​វា។

បន្ទាប់​មក​ទៀត​ សូម​ចុច​លើ​ពាក្យ​ Notifications ដែល​មាន​នៅ​លើ​គេ​បង្អស់។
ក្រោយ​មក​សូម​ចុច​ធីក​លើ​ពាក្យ Chat Heads ។ រួច​ចាក​ចេញ​ពី​ផ្ទាំង​នេះ ដោយ​ចូល​ទៅ​កាន់​ទៅ​កម្មវិធី Facebook Messenger ម្ដង​ទៀត។
ឬ​ម្យ៉ាងវិញទៀត​លោក​អ្នក​អាច​ចុច​លើ​ឈ្មោះ​សារ​របស់​មិត្ត​អ្នក​ណា​ម្នាក់ ​ឱ្យ​ជាប់​រួច​អ្នក​នឹង​ឃើញ​ផ្ទាំង​Conversationsមួយ​លោត​ឡើង​ សូម​ចុច​លើ Pop out chat head 
នៅ​ពេលនេះ​លោក​អ្នក​បាន​កំណត់​ការ​បង្ហាញ​ Sticker រួច​រាល់​ហើយ​។ ដើម្បី​ចាប់​ផ្ដើម​ប្រើ​ Facebook Stickerសូម​ចូល​ទៅ​ក្នុង​សារ រួច​ចុច​លើ​សញ្ញា​រូប​មុខ​ដែល​នៅ​ក្បែរ​ប៊ូតុង Send ឬ​ចុច​លើ​សញ្ញា​ + ។​
នៅទីបញ្ចប់​លោក​អ្នក​អាច​ប្រើ Sticker ទាំង​នោះ​បាន​យ៉ាង​ងាយ​ស្រួល។

ប្រសិន​បើ​លោក​អ្នក​ចង់​បាន​ Sticker បន្ថែម​សូម​ចូល​ទៅ​ក្នុង Sticker Store ដែល​មាន​ស្រាប់​ជា​ការ​ស្រេច។

សូម​រីករាយ​ជាមួយ​នឹង​មធ្យោបាយ​ថ្មី​សម្រាប់​ការ​ផ្ញើ​សារ​រូប Sticker ប្លែកៗ​ ថ្មីៗ​ ជាមួយ​ Facebook នៅ​លើ​ទូរស័ព្ទ​Android

0 comments: