Free Audio Editor មានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងទៅលើបទចម្រៀង
Free Audio Editor គឺជាកម្មវិធីគ្រប់គ្រងទៅលើ Audio ដែលមានមុខងារច្រើន។ វាអនុញ្ញាតឲ្យយើងកាត់ត,បន្ថែមបន្ថយ, ដាក់ Effect ទៅលើ Audio បានដោយងាយ។ យើងក៏អាចថតសម្លេងនូវ Audio ថ្មី ពីMicrophone របស់យើងបានផងដែរ។
លក្ខណៈពិសេស
ឈ្មោះកម្មវិធី៖ Free Audio Editor
ទំហំ៖ 21.8 MB
ទីតាំងទាញយក៖ http://www.free-audio-editor.com/
វិធីប្រើប្រាស់
បន្ទាប់ពីយើងទាញយកមកហើយ យើងត្រូវដំឡើងវាដូចធម្មតា
បន្ទាប់ពីដំឡើងវាហើយ, ចុចបើកនូវកម្មវិធីនោះ, ពេលបើកមកលើកដំបូង វានឹងចេញនូវផ្ទាំងដូចខាងក្រោម៖
- New File : សម្រាប់បើកនូវ File Audio ថ្មីមួយ ដែលមិនទាន់មានសំឡេងអ្វីទាំងអស់
- New Recording : ថតនូវ Audio ចេញពី Microphone របស់យើង
- Load From CD : បើកនូវ File Audio ចេញពី Disc របស់យើង
- Text to Speech : ជាកន្លែងសម្រាប់ដាក់ឲ្យវាអាននូវអត្ថបទដែលយើងបានវាយវាចូល
ប្រសិនបើយើងចង់បើកនូវ Audio ដែលយើងមាន យកមកកែ ឬបន្ថែម Effect ផ្សេងៗ យើងត្រូវចុច Closeរួចចុច Open ដែលនៅខាងលើផ្នែកខាងឆ្វេង ដូចរូប៖
នៅពេលយើងបើកនូវ File Audio ចេញមក យើងនឹងឃើញរូបដូចខាងក្រោម៖
ដើម្បីកាត់នូវកន្លែងដែលយើងចង់កាត់ចេញ, មុនដំបូងយើងត្រូវ Select លើកន្លែងដែលយើងចង់កាត់ រួចចុចពាក្យ Delete នៅ Ribbon ខាងលើ
យើងអាចកែប្រែ និងបន្ថែម Effect ផ្សេងៗទៅលើវាបាន ដោយប្រើប្រាស់ Tools ជាច្រើនដែលមាននៅRibbon ខាងលើ
សង្ឃឹមថាកម្មវិធីនេះ នឹងអាចជួយអ្នកបានច្រើនក្នុងការគ្រប់គ្រងទៅលើ Audio។
0 comments: