របៀបបិទនូវមុខងារគណនាដោយស្វ័យប្រវត្តិនៅក្នុង Excel 2013
ជា Default, នៅក្នុង Excel គឺវាធ្វើការគណនានូវទម្រង់ទាំងអស់ដោយស្វ័យប្រវត្តិ នៅពេលដែលយើងផ្លាស់ប្ដូរនូវទម្រង់, ឬក៏ Cell ណាមួយដែលទាក់ទងទៅនឹងទម្រង់របស់យើង។ ចុះបើយើងមិនចង់ឲ្យវាគណនាដោយស្វ័យប្រវត្តិ តើយើងគួរធ្វើដូចម្ដេច? ដូចនេះ Prum Peth នឹងលើកយកនូវវិធីនោះមកបង្ហាញជូន,សូមធ្វើតាមការណែនាំដូចខាងក្រោម៖
ពេលនោះ ផ្ទាំង Excel Options នឹងលោតចេញមក, យើងត្រូវចុចលើពាក្យ Formulas ដែលនៅខាងឆ្វេងដៃ ដូចរូប៖
ខាងក្រោមនេះគឺជាអត្ថន័យនៃ Feature នីមួយៗដែលមាននៅក្នុងផ្នែក Calculation option :
- Automatic Except for Data Tables : គឺវាគណនាដោយស្វ័យប្រវត្តិដូចទៅនឹង Automatic ដែរ ប៉ុន្តែចំពោះData Table ដែលបង្កើតឡើងដោយ Data Table Feature គឺវាមិនគណនាឡើយ
- Manual : គឺវាមិនគណនាស្វ័យប្រវត្តិឡើយ, គឺវាគណនាតែនៅពេលណាដែលយើងចុច F9 តែប៉ុណ្ណោះ
- Recalculate Workbook before Saving : វានឹងគណនាបន្ទាប់ពីយើង Save វា
ដូចនេះ នៅក្នុងផ្នែក Calculation option, យើងត្រូវជ្រើសរើសយើង Manual ដើម្បីការពារកុំឲ្យទម្រង់ របស់យើងមិនគណនាដោយស្វ័យប្រវត្តិ រាល់ពេលដែលយើងធ្វើការផ្លាស់ប្ដូរតម្លៃ, ទម្រង់ណាមួយនៅក្នុង ទម្រង់នោះ
យើងក៏អាចធ្វើការផ្លាស់ប្ដូរតាមវិធីមួយទៀត គឺចូលទៅក្នុង Tab Formula រួចចុចលើ Calculation Optionដូចរូប៖
0 comments: