បច្ចុប្បន្ននេះការបង្កើតប្លុកពិតជាមានការកើនឡើងគួរឱ្យកត់សម្គាល់នៅប្រទេសកម្ពុជា ។ ហើយយើងសង្កេតឃើញថាទម្រង់នៃប្លុកទាំងនោះមានភាពប្រហាក់ប្រហែលគ្នាជាច្រើន ដូចនេះហើយទើប
KH4IT យើងនឹងបង្ហាញអំពីវិធីសាស្ត្រមួយ ដើម្បីអាចទាញយក Template ស្អាតៗសម្រាប់ដាក់លើ Blogspot របស់អ្នកដើម្បីឱ្យមានភាពទាក់ទាញ។ ដូចនេះមិត្តអ្នកអានអាចអនុវត្តជាមួយយើងដូចខាងក្រោម៖
I. ដំណាក់កាលបង្កើតប្លុក
១.ដំបូងលោកអ្នកត្រូវបង្កើតប្លុកមួយជាមួយគណនី Google ដោយចូលទៅក្នុងគេហទំព័រ
http://www.blogger.comរួចវាយបញ្ចូលឈ្មោះចំណងជើង ឈ្មោះប្លុក និងជ្រើសរើសយក Template គំរូណាមួយ ហើយចុចលើ Create Blog! ដើម្បីចាប់ផ្ដើមបង្កើត។
![2](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_spQuGWpCNpsPb3QTU4wwgmfSXDMWn2618kTzMi7-UMXpy8pDzOmRhdDrVAQ-e77lSz1VGeKr0RexgqXabYI1Gf36Nb6Yq-4DV9kEdhN-jnjbflC0bcXMk=s0-d)
២. ក្រោយពីបានបង្កើតហើយ លោកអ្នកអាចចាប់ផ្ដើមផូសអត្ថបទមួយចំនួនជាមុនសិន។
នៅពេលដែលអ្នកបានបញ្ចូលទិន្នន័យសម្រាប់ប្លុករួច អ្វីដែលអ្នកត្រូវអនុវត្តបន្តគឺការផ្លាស់ប្ដូរទម្រង់ Template ដូចនេះសូមអានគន្លឹះខាងក្រោម។
- ដំណាក់កាលផ្លាស់ប្ដូរ Template
១. លោកអ្នកអាចជ្រើសរើសទម្រង់ Template ស្អាតៗ និងទាញយកដោយឥតគិតថ្លៃបានយ៉ាងងាយស្រួលចេញពីគេហទំព័រ
www.mastemplate.com ។
![3](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_tR29eM5MFYaLueukhFXw2kDihQNnoIULgWR-9PJ-PUrpzu9YsadrIz6CZZCoDSAL2DX_UI6-5CAPDP4JK_iYlIsIeaI-Rm5I21Y9Z85zkOyUeQJLpqrC9Y=s0-d)
២. អ្នកអាចជ្រើសរើស Template ណាមួយដែលអ្នកពេញចិត្តរួចចុចលើឈ្មោះរបស់ Template នោះ បន្ទាប់មកវានឹងបង្ហាញផ្ទាំងមួយចេញមកដូចខាងក្រោម៖
![4](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_sB9VxLQcpRCkSa_z9ysU5SxcE5eg_U98i31MJnFnzfVXrjvYmdaIF6wUnBNd2-nx9TdDJhOSDvhkRXz7jCpAcBB-xWVY1TRpiNS61JGoIK16CtzO7Z44dL=s0-d)
៣. ក្រោយមកលោកអ្នកអាចចុចលើ Live Demo ដើម្បីសាកល្បងមើលទម្រង់នៃ Template នេះ ឬអាចចុចលើ Download Themes ដើម្បីចាប់ផ្ដើមទាញយកវាតែម្ដង។
![5](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_urHAky4tVZKZgypDXLXbg9ZDJ-nAR6aMrD1X9f5C4d6E0VHg4ZBSYysfC7MxHXFDXxSfMZOPfhUJB9c0jAB8GdAGX_STlfIoiK2dQJz_UT2R6c5MZ2eCC3HQ=s0-d)
៤. ក្រោយពីអ្នកបានទាញយក Theme នេះរួច លោកអ្នកត្រូវ Extract RAR រួចបើកទៅលើទិន្នន័យនោះ។ ហើយអ្នកនឹងឃើញកូដជាច្រើន។ សូមចុច Ctrl + A ដើម្បីSelect យកទាំងអស់ រួចចុច Ctrl + C ដោយចម្លងកូដនេះ។
![6](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_uzVQgYXl182g1rxWQTAYmX4PxTOSu6BLQj0dc1t8b-i__oJqvVFMiMWLARaPqFLnL9BW-Wr-G0pEVpFSBxkw00lWi4-yfgXDBnRS-67em3ryBXdEku6VASjA=s0-d)
៥. បន្ទាប់មក ត្រូវចូលទៅប្លុករបស់អ្នក ដោយចូលក្នុង Template => Edit HTML រួចត្រូវលុបកូដក្នុងនោះចេញដោយជំនួសកូដថ្មីដែលអ្នកបានចម្លងអំបាញ់មិញនេះចូល រួចចុចលើ Save Templateដើម្បីរក្សាទុក។
![7](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_swWiiF3wAK9q6m5p9oflUbgudKy3efQVM5179j-QGc3QBPXv9jOi-jXh7Yvh6ROV1JJ0KDLsvtE_RFvybyI06hSA3rMfhwfX-HP65PvNynFumOoHFw9MlU=s0-d)
៦. វានឹងលោតចេញផ្ទាំងបម្រាមមួយដើម្បីសួរអ្នក ថាតើអ្នកចង់រក្សាទុក Widget ឱ្យនៅដដែលឬចង់លុបចេញតែម្ដង? សូមសម្រេចចិត្តនៅក្នុងការជ្រើសរើសដោយចុច Keep Widgets ឬ Delete Widgets ។
![8](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_ur3UAYrTHZLLeNPQxzHUO9HNJUPUS07tR1EONvjZfVshZ3QKT6E_8NKWr-TXbcLENbrTuWtxH6OiSJmYhKoB3BChd5zcupmo-Ryd4CI1Cdh6DOY_Pe9kw=s0-d)
៧. អ្នកអាចចុចបិទផ្ទាំង Edit HTML នេះ រួចចុចលើ View Blog ដើម្បីមើលពីទម្រង់ Template ថ្មី សម្រាប់ប្លុករបស់អ្នក។ នោះអ្នកប្រាកដជាមានអារម្មណ៍ប្លែកពេលបានឃើញទម្រង់នៃប្លុកថ្មី។
![9](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_sQ-pmPQu95M19HwvsoOBNOj1tRrMSc2v2ymhR1JYLlEUnfbB-Euz5aoAxQy6LmLYbPGfckMFLHhE_ttThsLZA3SJzw3uhp5spEYmzRjugbm0GVHqof0Bs=s0-d)
៨. ប្រសិនបើលោកអ្នកចង់ផ្លាស់ប្ដូរ Template ថ្មីសម្រាប់ប្លុកនេះ លោកអ្នកអាចធ្វើបានជាមួយរបៀបដែលយើងបានបង្ហាញដូចខាងលើ។
នៅទីបញ្ចប់ លោកអ្នកប្រាកដជាអាចផ្លាស់ប្ដូរទម្រង់(Template) Blogspot របស់អ្នកបានយ៉ាងងាយជាមួយគន្លឹះដ៏ល្អមួយនេះ។
0 comments: