អាមេរិក​និយាយ​ថា ការវាយប្រហារ​លើ​ស៊ី​រីនឹង​ជួយ​រារាំង​មិនអោយ​កូរ៉េខាងជើង​ប្រើ​អាវុធ​គីមី​


មន្ត្រី​អាមេរិក​ជាន់ខ្ពស់​ម្នាក់​បាន​និយាយ​នៅ​ក្រុង​ប៉េកាំង​ថា ចម្លើយ​តប​ខ្លាំងក្លា​មួយ​ចំពោះ​ការវាយប្រហារ​ដោយ​អាវុធ​គីមី​នៅ​ស៊ី​រី​​នឹង​ជួយ​រារាំង​កុំអោយ​កូរ៉េខាងជើង​ប្រើ​អាវុធ​គីមី​មហា​ប្រល័យ​។​
​អាមេរិក​និង​បារាំង​និយាយ​ថា​កងកម្លាំង​ស្មោះ​នឹង​ប្រធានាធិបតី​ស៊ី​រី លោក​បាស​សា អាល់​-​អាសាដ​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​​កាលពី​ខែ​មុន​ដែល​បាន​សម្លាប់​មនុស្ស​ជាង​១.៤០០​នាក់​និង​ថា​ពួកគេ​ពិចារណា​ធ្វើ​ការវាយប្រហារ​តាម​ផ្លូវអាកាស​ដើម្បី​រារាំង​កុំ​​អោយ​លោក​អាសាដ​ប្រើ​វា​ជា​ថ្មី​។​
អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក ជេ​មស៍ មី​ល​លឺ​បាន​និយាយថា​លោក​បាន​មាន​អារម្មណ៍​ជំរុញ​អោយ​បញ្ជាក់​ថា​បទដ្ឋាន​ទល់នឹង​​ការប្រើ​អាវុធ​គីមី​ត្រូវមាន​ក្នុង​កិច្ចពិភាក្សា​ជាមួយ​ក្រសួង​ការពារ​ជាតិចិន​កាលពី​ថ្ងៃ​ចន្ទ​។​
​នៅ​ថ្ងៃ​អង្គារ​នេះដែរ ក្រុម​សិទ្ធិ​មនុស្ស​Human Rights Watch​បាន​និយាយថា កងកម្លាំង​របស់​រដ្ឋាភិបាល​ស៊ីរី​ទំនងជា​ត្រូវប​ន្ទោ​ស​បំ​​ផុត​ចំពោះ​ការវាយប្រហារ​ដោយ​អាវុធ​គីមី​កាលពី​ខែ​មុន​។​

​របាយការណ៍​២២​ទំព័រ​ចេញ​ដោយ​ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​មួយ​នេះ​បាន​សន្និដ្ឋានថា ភស្តុតាង​ដែល​មាន​បង្ហាញ​យ៉ាងរឹងមាំ​ថា​យោ​​ធា​របស់​លោក​បាស​សា អាល់​-​អា​សាដ បាន​ធ្វើ​ការវាយប្រហារ​នេះ​៕
ផ្ញើសារ | បោះពុម្ភ

0 comments: