កូរ៉េទាំង២យល់ព្រមបើកតំបន់ឧស្សាហកម្មគែសុងនៅសប្តាហ៍ក្រោយ
កូរ៉េខាងជើងនិងខាងត្បូងកាលពីថ្ងៃពុធបានព្រមព្រៀងគ្នាថានឹងបើកតំបន់ឧស្សាហកម្មរួមគ្នាឡើងវិញនៅសប្តាហ៍ក្រោយ នៅ៥ខែខែបន្ទាប់ពីវាត្រូវបានបិទក្នុងអំឡុងពេលភាពតានតឹងយោធាបានកើនឡើងដល់កំរិតកំពូល។
ក្រោយការចរចាជាបន្តបន្ទាប់ ភាគីទាំងពីរបានកំណត់ថ្ងៃ១៦កញ្ញាសំរាប់ការចាប់ផ្តើមតំបន់រោងចក្រចំរុះនេះឡើងវិញ។
ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបាននិយាយថា បណ្តាក្រុមហ៊ុនរបស់កូរ៉េខាងត្បូងនៅគែសុង នៅចម្ងាយ១០គីឡូម៉ែត្រខាងព្រំដែនកូរ៉េខាងជើង នឹងត្រូវអនុញ្ញាតអោតបន្តដំណើរការអាជីវកម្មឡើងវិញបន្ទាប់ពីដំណើរការសាកល្បងកាលពីថ្ងៃចន្ទ។
កិច្ចព្រមព្រៀងនេះបានកើតឡើងក្រោយពីការជួបជុំពិភាក្សាជុំទី២រវាងកូរ៉េទាំង២កាលពីថ្ងៃអង្គារ។
ជាផ្នែកនៃកិច្ចព្រមព្រៀង កូរ៉េខាងជើងបានយល់ព្រមតាមការទាមទាររបស់កូរ៉េខាងត្បូងអោយអ្នកវិនិយោគទុនបរទេសចូលរកស៊ីក្នុងតំបន់គែសុង ជាចំណាត់ការមួយដែលត្រូវបានមើលឃើញថាសំរាប់ជាការធានាមួយដើម្បីកុំអោយកូរ៉េខាងជើងបិទវាជាថ្មីនៅពេលអនាគត៕

ផ្ញើសារ | បោះពុម្ភ
0 comments: