កម្ពុជាជួប វៀតណាមយ៉ាប់ទៅហើយ ចុះប៉ះអារ៉ាប់រួមយប់នេះវិញម៉េចដែរ?
Thursday, 12 September 2013 15:09 ដោយៈLooking TODAY Posted ID: 098
ឌូបៃ៖ បន្ទាប់ពីក្រុមកីឡា វាយកូនបាល់ ជម្រើសជាតិកម្ពុជា បានបរាជ័យក្រោមថ្វីដៃ កីឡាករវៀតណាម ០-៣ សិតរួចមក នៅយប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៣នេះ ក្រុមកម្ពុជានឹង ត្រូវជួបប្រកួត ជាមួយក្រុមម្ចាស់ផ្ទះ អារ៉ាប់រួមវិញម្ដង ។ ចាំមើលតើក្រុម កីឡាករកម្ពុជា អាចវាយយកឈ្នះ លើក្រុមម្ចាស់ផ្ទះនេះ បានដែរឬក៏យ៉ាងណា?
សម្រាប់ការប្រកួត កីឡាវាយកូនបាល់ នៅក្នុងព្រឹត្តិការណ៍ Davis-Cup នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមយប់នេះ នឹងមាន៤ប្រកួតផ្សេងគ្នាទៀត ហើយក្នុងនោះពូល B មាន២ប្រកួត ក្រុមវៀតណាម ប៉ះក្រុមប៉ាស៊ីហ្វិច-អូសេអានី និងក្រុមជម្រើសជាតិកម្ពុជា ជួបម្ចាស់ផ្ទះ នៅវេលាម៉ោង ៤:៣០នាទីម៉ោងនៅអារ៉ាប់រួម ត្រូវនឹងម៉ោង ៧:៣០នាទី ម៉ោងនៅកម្ពុជា ។
ចំណែកពូល A មាន២ប្រកួតដូចគ្នា ក្នុងនោះមាន ក្រុមហុងកុង(ចិន) ជួបជាមួយក្រុមម៉ាឡេស៊ី ខណៈក្រុមមក ពីអ៊ីរ៉ង់ ប៉ះក្រុមអូម៉ង់ ។
សូមរំឮកថា នៅក្នុងចំណោមក្រុមទាំង ៨ខាងលើនេះ ក្រុមដែលធ្លាប់ប្រកួតឈ្នះ នៅថ្ងៃបើកឆាក គឺពូល A មានក្រុមហុងកុង និងក្រុមម៉ាឡេស៊ី ចំណែកក្រុមដែលចាញ់ គឺមានក្រុមអូម៉ង់ និងក្រុមអ៊ីរ៉ង់ រីឯពូល B ក្រុមឈ្នះមាន ក្រុមអារ៉ាប់រួម និងក្រុមវៀតណាម ឯក្រុមចាញ់មាន ក្រុមកម្ពុជា និងក្រុមប៉ាស៊ីហ្វិច-អូសេអានី ៕
0 comments: