DAEMON Tools អ្នក​ជំនាញ​ Mount ទិន្នន័យ ISO ឱ្យ​លោត​ចេញ​ លើ​អេក្រង់


ជា​ធម្មតា​ប្រសិន​បើ​លោក​អ្នក​ចង់​បើក​ File ISO ល្គឹក​ណា​តែ​អ្នក​ប្រើ​កម្មវិធី​ជំនួយ​ដូចជា កម្មវិធី PowerISO, UltraISO, Winrar ជា​ដើម​។ ប៉ុន្តែ​ KH4IT យើង​ នឹង​បង្ហាញ​នូវ​កម្មវិធី​មួយ​ដែល​អាច Mount file ISO ប្រៀប​បី​ដូច​ជា​ អ្នក​បាន​កំពុង​ចាក់​ឌីស​ចូល​ក្នុង​កុំព្យូទ័រ​អ្នក​ដូច្នោះ​ដែរ។ កម្មវិធី​នោះ​ឈ្មោះ​ថា DAEMON TOOLS វា​អាច​ធ្វើ​ការ​ Mount file Image ISO របស់​អ្នក​ ឱ្យ​លោត​ចេញ​ប្រៀប​ដូច​អ្នក​បាន​បើក​វា​នៅ​ក្នុង​​ CD ឬ DVD Rom អញ្ចឹង​ដែរ។
លក្ខណៈ​ពិសេស៖
  • ឈ្មោះ​កម្មវិធី DAEMON TOOLS
  • ទំហំ 14.0 MB
  • ដំណើរការ​ជាមួយ Windows XP/ Vista / 7
  • ប្រើ​បាន​រហូត
  • ទីតាំង​ទាញ​យក http://www.daemon-tools.cc/eng/downloads
របៀប​ដំឡើង
ដំបូង​អ្នក​ត្រូវ​ទាញ​យក​កម្មវិធី DAEMON តាម​រយៈ​ Link ខាង​លើ។ បន្ទាប់​មក​ទៀត​ អ្នក​ត្រូវ​ចុច​ដំឡើង​លើ​កម្មវិធី​នេះ។ អ្នក​ត្រូវ​ចុច​ជ្រើសរើស​យក​ភាសា បន្ទាប់​មក​ចុច​ Next ដើម្បី​បន្ត​ដំឡើង។
អ្នក​ត្រូវ​ចុច​ I Agree ដើម្បី​យល់​ស្រប​ជាមួយ​អាជ្ញាប័ណ្ណ​របស់​កម្មវិធី។
បន្ទាប់​មក​ទៀត​ អ្នក​ត្រូវ​ចុច​លើ Free License ដើម្បី​ប្រើប្រាស់​កម្មវិធី​នេះ​ឥត​គិត​ថ្លៃ ។ ប្រសិន​បើ​អ្នក​ចង់​គាំទ្រ និង​ទទួល​បាន​ការ​ Support ផ្នែក​តិចនិក អ្នក​អាច​ជ្រើសរើស​យក​ការ​បង់​ថ្លៃ​គឺ​ចុច​លើ Paid License ។ បន្ទាប់​ពី​ជ្រើសរើស​រួច​ សូម​ចុច​ Next ដើម្បី​បន្ត​ដំឡើង។
ក្រោយ​មក​ លោក​អ្នក​អាច​ជ្រើសរើស​យក Components ដែល​អ្នក​ចង់​បាន​ រួច​ចុច​ Next ដើម្បី​បន្ត​ដំឡើង។
នៅ​ក្នុង​ផ្ទាំង​នេះ​ តើ​អ្នក​អនុញ្ញាត​ឱ្យ​ Mount Space អាច​ប្រើ​ប្រាស់ Mount Statistics របស់​អ្នក​ឬ​ទេសូម​ជ្រើសរើស​នូវ​ជម្រើស​របស់​អ្នក​ បន្ទាប់​មក​ចុច​ Next ដើម្បី​ដំឡើង។
នៅ​ពេល​វា​កំពុង​ដំឡើង​កម្មវិធី DAEMON Tools នៅ​លើ​កុំព្យូទ័រ​របស់​អ្នក​ហើយ។ អ្នក​អាច​រង់​ចាំ ១០ ទៅ ២០ វិនាទី​ដើម្បី​ឱ្យ​វា​ដំឡើង​ចប់។
នៅ​ក្នុង​នេះ​គឺ​ជា​ផ្ទាំង​ខាង​ក្នុង​របស់​កម្មវិធី DAEMON Tools លោក​អ្នក​អាច​ជ្រើសរើស​ និង​ប្រើប្រាស់​មុខងារ​វា តាម​អ្វី​ដែល​អ្នក​ត្រូវ​ការ​ បាន​ហើយ។
ទី​បញ្ចប់​នៅ​ពេល​ដែល​អ្នក​ចុច​ទៅ​លើ​ file ISO ណា​មួយ​នោះ វា​នឹង​ Mount ទិន្នន័យ​របស់​អ្នក​ចេញ ហាក់​បី​ដូច​អ្នក​បាន​បញ្ចូល​វា​ចូល​ក្នុង​ CD ឬ DVD Rom របស់​អ្នក​ដូច​ច្នោះ​ដែរ៕

0 comments: