វិធី Access ទៅ​កាន់ Web Apps បាន​យ៉ាង​ងាយ​ស្រួល​ជាមួយ​ Cubiez



ជា​ធម្មតា​ការ​ចូល​ទៅ​កាន់ Web Apps នៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​គឺ​ត្រូវ​ទាមទារ​ឱ្យ​អ្នក​ចូល​ទៅ​កាន់ Browser ជា​មុន​សិន រួច​បន្ទាប់​មក​អ្នក​ត្រូវ​វាយ​អាសយដ្ឋាន​ទីតាំង​គេហទំព័រ​ទាំង​នោះ​ ដើម្បី​អាច​ប្រើប្រាស់​លក្ខណៈ​ពិសេស​របស់​វា​ ដូច​ជាFacebook, Google Searchឬ កម្មវិធី​មួយ​ចំនួន​ផ្សេង​ទៀត។ ដូច្នេះ​ហើយ​ យើង​ខ្ញុំ​នឹង​បង្ហាញ​កម្មវិធី​មួយ​ដល់​មិត្ត​អ្នក​អាន​ទាំងអស់​គ្នា​គឺ​កម្មវិធី Cubiez ដែល​ជា​កម្មវិធី​មួយ​អាច​ឱ្យ​អ្នក​ Access ទៅ​កាន់ Web Apps បាន​យ៉ាង​ងាយ​ស្រួល។​​ តើ​កម្មវិធី​នេះ​មាន​លក្ខណៈ​ពិសេស​យ៉ាង​ណា​នោះ​ សូម​មើល​ជាមួយ​អត្ថបទ​យើង​ដូច​ខាង​ក្រោម។
លក្ខណៈ​ពិសេស៖
-ឈ្មោះ​កម្មវិធី cubiez
-ទំហំ 403.57 KB
-ដំណើរការ​ជាមួយ Windows XP/ Vista / 7
-ទីតាំង​ទាញ​យក www.cubiez.com
របៀប​ដំឡើង
ដំបូង​លោក​អ្នក​ត្រូវ​ទាញ​យក​កម្មវិធី​ Cubiez នេះ​ចេញ​ពី​គេហទំព័រ​ខាង​លើ​ ដោយ​ចុច​លើ​ប៊ូតុង Download 
បន្ទាប់​ពី​បាន​ទាញ​យក​រួច​អ្នក​ត្រូវ​ដំឡើង​កម្មវិធី នេះ​ចូល​ទៅ​កាន់​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​។ នៅ​ក្នុង​ជំហាន​នេះ​លោក​អ្នក​ត្រូវ​ភ្ជាប់​ Internet ឱ្យ​កុំព្យូទ័រ​ ព្រោះ​ការ​ដំឡើង​នេះ​វា​ទាមទារ​ឱ្យ​ទាញ​យក​ File បន្ថែម​ដើម្បី​ធ្វើ​ការ​ដំឡើង។
ក្រោយ​ពី​អ្នក​បាន​ដំឡើង​រួច​ លោក​អ្នក​នឹង​ឃើញ​មាន​ Logoមួយ​នៅ​ក្នុង Taskbar ខាង​ក្រោម​ក្បែរ​ Star Menu 
​​នៅ​ពេល​ដែល​អ្នក​បាន​ចុច​ទៅ​លើ​វា នោះ​វា​នឹង​បង្ហាញ​ផ្ទាំង​ចេញ​មក​ដូច​ខាង​ក្រោម​៖
ដើម្បី​អាច​ប្រើ​ប្រាស់​កម្មវិធី​ទាំង​នោះ​បាន​សូម​ចុច​លើ Install ដើម្បី​ដំឡើង​កម្មវិធី​និង​លក្ខណៈ​ពិសេស​នេះ​ចូល​ទៅ​កាន់​ម៉ាស៊ីន​របស់​អ្នក។
នៅ​ទី​បញ្ចប់​លោក​អ្នក​នឹង​ឃើញ​មាន​ រូប​អាយ​ខុន​ នៃ​ Web Apps នៅ​ក្នុង Taskbar របស់​អ្នក ដូច​នេះ​លោក​អ្នក​អាច​ធ្វើ​ការ​ចាប់​ផ្ដើម​ប្រើប្រាស់​វា​បាន​យ៉ាង​ងាយ​ស្រួល៕


0 comments: