ក្មេងប្រុសស្រី​ពីរនាក់បងប្អូន ​ស្លាប់ក្នុងភ្លើង​បណ្តាលមកពីឪពុក​ របូតប៊ីដុង​សំាង​ឆេះផ្ទះ

ក្មេងប្រុសស្រី​ពីរនាក់បងប្អូន ​ស្លាប់ក្នុងភ្លើង​បណ្តាលមកពីឪពុក​ របូតប៊ីដុង​សំាង​ឆេះផ្ទះ

ព្រហស្បតិ៍ ១០ តុលា, ២០១៣ ម៉ោង ១៤:៤០
រតនគិរី៖ ក្មេងប្រុសម្នាក់អាយុ ៧ឆ្នាំ និង ក្មេងស្រីអាយុ១០ឆ្នាំ ជាជនជាតិចារ៉ាយ បានស្លាប់ក្នុងភ្លើងឆេះ ខ្លោចសល់តែគ្រោងឆ្អឹង បណ្តាលមកពីអគ្គិភ័យឆេះផ្ទះ ។
ហេតុការណ៏នេះបានកើតឡើង កាលពីម៉ោងជាង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ តុលា ២០១៣ នៅចំណុចភូមិប៉ាដល់ ឃុំសេសាន ស្រុកអូរយ៉ាដាវ ។ បើតាមអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាព បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលឆេះផ្ទះនេះ មកពីឪពុករបូតប៊ីដុងសំាងពីដៃ ធ្លាក់លើក្តា និងខ្ទាតគម្របបណ្តាលឲ្យសំាង ហៀរចូលចង្រ្កានបាយ ដែលនៅក្បែរនោះឆាបឆេះឡើង និងបណ្តាលឲ្យក្មេងទំាងពីរនាក់បងប្អូន មិនទាន់ស្គាល់ឈ្មោះ ទំនងជារត់មិនរួច ខណៈកំពុងលង់លក់ក្នុងដំណេក ឆេះស្លាប់ក្នុងអណ្តាតភ្លើងតែម្តង។ ចំណែកឪពុករត់រួចតែរបួសធ្ងន់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព

អត្ថបទផ្សេងៗ៖

11
11

មតិ (Comments)


0 comments: